2024-10-21 13:59
147

កំពត ៖   នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០ ២៤ អធិការដ្ឋាននគរបាលស្រុកឈូក រៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែង តាំងមុខតំណែង នាយប៉ុស្តិ៍រដ្ឋបាលស្រុកឈូកចំនួន១៤ប៉ុស្តិ៍នៅសាលប្រជុំ សាលាស្រុកឈូក ពិធីប្រកាសតែងតាំងនាយប៉ុស្តិ៍រដ្ឋបាលទាំង១៤ប៉ុស្តិ៍ នៅព្រឹកនេះក្រោមអធិបតីភាព លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក និងលោកញ៉ែម ហួន ប្រធានក្រុមព្រឹក្សាស្រុកលោកប៉ោយា អធិការស្រុកឈូកបានជំរុញនាយប៉ុស្តិ៍ ទើបប្រកាសថ្មីត្រូវសិក្សា ស្វែងយល់ពីភូមិសាស្ត្រនិងត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួន ទាំងអស់នេះហើយសម្រាប់សម្រួល ដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន និង បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុងពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួកឬក្រុមណាឡើយ។

ក្នុងឱកាសនោះដែរ លោក សៅ មឿន អភិបាលស្រុក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាលទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ។

នៅក្នុងពិធីនេះលោកអភិបាលស្រុកបានឧបត្ថម្ភ ថវិកាចំនួន៤០ម៉ឺនរៀល ដល់អធិការដ្ឋាននគរបាលស្រុកសម្រាប់ចាត់ចែង។