ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍និងក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-អ៊ុយក្រែន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាត្រូវការនិងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិនិងជំរុញឱ្យវិស័យឯកជនអាចមានលទ្ធភាពធ្វើកសិ-ពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងទទួលបានផលចំណេញទាំងអស់គ្នា។
សម្រាប់ការងារអភិវឌ្ឍលោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងស្វាគមន៍ចំពោះការវិនិយោគលើឃ្លាំងស្តុកសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ដែលការងារនេះអាចសហការជាមួយវិស័យឯកជន ដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ឈានពង្រីកទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការងារវិនិយោគធាតុចូលកសិកម្ម លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យឯកជននៃប្រទេសអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមានច្បាប់ដែលមានលក្ខណៈបើកទូលាយ និងលើកទឹកចិត្តអ្នកវិនិយោគ។
យ៉ាងណាក៏ដោយលោករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា អ្នកវិនិយោគត្រូវគោរពតាមគោលការណ៍ច្បាប់បទដ្ឋានត្រឹមត្រូវខណៈផលិតផលទាមទារឱ្យមានការពិនិត្យច្បាស់លាស់ពីអ្នកជំនាញ មានគុណភាពល្អ មានតម្លៃសមរម្យ និងមានបច្ចេកទេសពិតប្រាកដ៕