2023-05-16 14:56
523


ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរនគិរីនិងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែឧសភា
ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវចំនួន១៩៨វិញ្ញាបនបត្រ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំភូមិជាច្រើនរូបទៀតផងដែរ។


បើតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តរតនគិរី បានអោយដឹងថា កន្លងមកមន្ទីរបានចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន ២៣ ភូមិ ស្មើនឹងចំនួន ១៦,៩១១ វិញ្ញាបនបត្រ ក្នុងនោះក្រុងបានលុងចំនួន ១៥ភូមិ ស្រុកអូរយ៉ាដាវចំនួន ០៣ភូមិ និងស្រុកអូរជុំចំនួន ០៥ភូមិ។ដោយឡែកនាឱកាសចែកប័ណ្ណចំនួន ០១ភូមិបន្ថែមទៀត គឺភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវចំនួន១៩៨ វិញ្ញាបនបត្រ។មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ខ័ណ្ឌ ចំណានអភិបាលខេត្តរងខេត្តរតនគិរីបានលើក ឡើងថា ការងារចុះបញ្ជីដីធ្លីមានខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីបាននូវសិទ្ធិស្របច្បាប់ និងលុបបំបាត់នូវ វិវាទកម្ម ភាពច្បាស់លាស់ក្នុងការកំណត់អំពីទំហំដី ព្រំ ប្រទល់ដី ជាពិសេសអាចប្រើប្រាស់ផ្សេងៗ ទៀតតាមការដែលអាចប្រើបាន។  ឯកឧត្តមបានបន្តថា  ការចុះបញ្ជីដីធ្លីកម្មសិទ្ធិនាពេលបច្ចុប្បន្ននេះ ក៏
ដោយសារតែប្រទេស ជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុកម៉ែបងប្អូន មានសិទ្ធិអាចប្រកបមុខរបបផ្សេងៗហើយចេះរស់នៅប្រកបដោយសុខដុមនីយកម្ម ដោយមិនមានការភ័យខ្លាច។ដូចនះសន្តិភាពជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍន៍ ទាំងនេះគឺជាការដឹកនាំក្រោមម្លប់សន្តិភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឈន៍លើគ្រប់វិស័យ។ ឯកឧត្តម អភិបាលរងខេត្ត ក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ដែលបានយកចិត្តទុកដាក់បំពេញ ការងារបានយ៉ាងល្អប្រសើរ។ ដូចគ្នាផងដែរ ក៏សូមថ្លែង អំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងការងាចុះបញ្ជីដីធ្លីឱ្យសម្រេចបាន នូវលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ៕