2024-11-05 10:52
48

កំពង់ស្ពឺ៖ភ្ញៀវមកលេងកម្សាន្តនិងទស្សនាពិធីប្រណាំងទូកខេត្តកំពង់ស្ពឺរយ:ពេលពីថ្ងៃមានភ្ញៀវទេសចរណ៍មកចូលរួមសប្បាយសរុបប្រមាណ ៨១១,៨២៣នាក់ ។

បើយោងតាមរបាយ៍ការណ៍តួលេខរបស់ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថាព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបក ថ្ងៃទី២-៣ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

ទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសរុបប្រមាណចំនួន ៨១១,៨២៣ នាក់ប្រៀបធៀបប្រណាំងទូកឆ្នាំ២០២៣ រយ:ពេលពីថ្ងៃដូចគ្នាមានចំនួន៤១៥,៨៦៣នាក់ កើនឡើង៩៥%។

ភ្ញៀវអន្តរជាតិមកដើរលេងទស្សនាកម្សាន្តរយ:ពេលពីថ្ងៃដូចគ្នាមានចំនួន២,១៣៨នាក់ ប្រៀបធៀបឆ្នាំ២០២៣មានចំនួន១,៦៨២នាក់កើនឡើង២៧%។

លោកបានបន្តទៀតថា តម្លៃទំនិញម្ហូប អាហានិងសេវាស្នាក់នៅតាមតំបន់រមណីដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជាតាមភោជនីយដ្ឋានអាហារដ្ឋាននិងសេវាស្នាក់នៅជារួមមានការក្សាតម្លៃផលិតផលដូចថ្ងៃធម្មតាដែរ។

បញ្ហាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនាឱកាសនៃកម្មវិធីប្រណាំងទូកថ្នាក់ខេត្ត មានស្ថានភាពល្អប្រសើរដោយមានកងកម្លាំងសមត្ថកិច្ច និងគណ:បញ្ជាការឯកភាព ខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕