2024-11-06 05:11
32

សៀមរាប៖ ឃាតករដៃដល់ដែលចាក់សម្លាប់នារីគ្រោះជានិស្សិតឆ្នាំទី៤ និងលក់កាហ្វេ ព្រោះតែតាមសុំស្រឡាញ់នាងមិនព្រម ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋប្រទះឃើញសពស្លាប់ក្នុងទឹក បន្ទាប់ធ្វើសកម្មភាពហើយរត់គេចខ្លួនមកលោតទឹកបញ្ចប់ជីវិតតាមក្រោយ។

សពឃាតករដៃឆៅ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅទំនប់ទឹកគោករការ សង្កាត់គោកចក ក្រុង-ខេត្តបាត់ដំបង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយការលោតទឹកសម្លាប់ខ្លួន។

សមត្ថកិច្ចបាននិយាយថា ក្រោយធ្វើសកម្មភាពចាក់សម្លាប់លើនារីគ្រោះ បុរសជាឃាតករបានជិះម៉ូតូរត់គេចខ្លួនបាត់ពីកន្លែងកើត និងបានប្រទះឃើញទុកម៉ូតូ ទូរសព្ទដៃ និងស្បែកជើងនៅមានទំនប់មួយកន្លែង ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបន្តទៀតថា បន្ទាប់ប្រទះឃើញសម្ភារទាំងនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បាននាំគ្នាស្វែងរកអស់រយៈពេលជាច្រើន ទើបប្រទះឃើញសាកសពអណ្តែងក្នុងទឹក និងស្រង់មកដាក់លើគោក ដើម្បីពិនិត្យ និងធ្វើឱ្យសល្យវិច័យលើសព។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានករណីអំពើឃាតកម្មចាក់សម្លាប់លើនារីរងគ្រោះម្នាក់ ដែលជានិស្សិតឆ្នាំទី៤ និងលក់កាហ្វេ នៅតាមបណ្ដោយផ្លូវព្រលានយន្តហោះអន្តរជាតិចាស់ ខេត្តសៀមរាប ស្ថិតក្នុងូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។ នារីរងគ្រោះមានឈ្មោះ វណ្ណ សុភត្តា អាយុ ២៥ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ត្រូវបានឃាតករចាក់នឹងកាំបិតចុងស្រួច រហូតជាង ២០កាំបិទបណ្តាលឱ្យស្លាប់ភ្លាមៗ។

ពាក់ព័ន្ធអំពើឃាតកម្មដ៏សាហាវនេះ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញជំហានដំបូងសន្និដ្ឋានផ្តើមឡើងដោយសាររឿងស្នេហា ព្រោះភាគីជាឃាតករបានព្យាយាមតាមស្រឡាញ់នារីរងគ្រោះ ប៉ុន្តែនាងមិនព្រមទទួលយកសេចក្តីស្នេហាពីបុរសនោះទេ និងអាចមានជនទី៣ ជ្រៀតជ្រែកសេចក្តីស្នេហារបស់គេ ទើបឃាតកររៀបចំគម្រោងសម្លាប់នារីគ្រោះតែម្តង។ ក្រោយការសម្លាប់នារីរងគ្រោះ ឃាតករបានថតវីដេអូរផ្ញើរសារទៅកាន់ក្រុមគ្រួសារនារីគ្រោះដោយធ្វើការសុំទោសចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តយ៉ាងសាហាវឃោរឃៅនេះផងដែរ។ 

បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន រីឯជនបុរសជាឃាតករបន្ទាប់រត់គេចខ្លួនបានទៅលោតទឹកសម្លាប់ខ្លួនតាមក្រោយហើយសពត្រូវបានសមត្ថកិច្ចរកឃើញ និងបានរៀបចំប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យដូចគ្នា៕