2024-11-08 10:11
37

លោកវ្ល៉ាឌីមៀពូទីនបានអបអរសាទរលោកដូណាល់ត្រាំចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ដោយពូទីនបានហៅលោកត្រាំថាជា “បុរសក្លាហាន”។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងSochiរបស់រុស្ស៊ីលោកពូទីនដែលជាប្រធានាធិបតីរុស្ស៊ីបាននិយាយថាលោកត្រាំគឺត្រួវបាន“រារាំងពីគ្រប់ទិសទី”ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកត្រាំនៅក្នុងសេតវិមាន។

លោកពូទីនក៏បាននិយាយផងដែរថាការអះអាងរបស់លោកTrump ដែលថាគាត់អាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបាននោះគឺ"យ៉ាងហោចណាស់សមនឹងទទួលបានការយកចិត្តទុកដាក់"។ 

ព្រោះថាក្នុងអំឡុងពេលនៃយុទ្ធនាការរបស់គាត់លោក Donald Trump បាននិយាយម្តងហើយម្តងទៀតថាគាត់អាចបញ្ចប់សង្រ្គាម"ក្នុងមួយថ្ងៃ"រវាងរុស្ស៊ីនិងអ៊ុយក្រែនបានក៏ប៉ុន្តែលោកមិនដែលបានបញ្ជាក់លម្អិតអំពីមធ្យោបាយដែលថាត្រូវបញ្ចប់បានដោយរបៀបណាមួយឡើយ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាលោកពូទីនបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការពិភាក្សាជាមួយនឹងលោកDonald Trumpចំណែកឯលោកត្រាំក៏បានបញ្ជាក់ប្រាប់NBCNewsដែរថាលោកក៏បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងនិយាយជាមួយនឹងលោកពូទីនដូចគ្នា។

 ចំណែកឯប្រធានាធិបតីអ៊ុនក្រែនគឺលោក Volodymyr Zelensky ក៏បាននិយាយដែរថា លោកក៏បានមាន“ការសន្ទនាដ៏កក់ក្ដៅ”និង“ប្រកបដោយផលិតភាព”ជាមួយនឹងលោកត្រាំផងដែរ។លោកZelenskyក៏បានបន្ថែមដែរថា“យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា លទ្ធផលនៃអន្តរកម្មរបស់យើងរវាងអ៊ុយក្រែនអ៊ឺរ៉ុបនិងអាមេរិកទាំងមូលទទួលបាននូវផលិតភាព និងភាពវិជ្ជមាន”។

គួរបញ្ជាក់ផងដែរថានៅមុនពេលលោកដូណាល់ត្រាំបានឈ្នះឆ្នោត នៅក្នុងយុទ្ធនាការរបស់លោកលោកបានធ្វើការអះអាងម្ដងហើយម្ដងទៀតថាប្រសិនជាលោកពិតជាបានឈ្នះឆ្នោតមែននោះ នោះលោកនឹងធ្វើការបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។