2023-05-17 12:30
509


កំពង់ស្ពឺ៖  ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ចំនួន ១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល។ 


ការនាំយកនូវអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនោះ ធ្វើឡើងនៅវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ 
ក្នុងពិធីសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ប្រមាណជា ១០៩ គ្រួសារនោះដែរ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយពុំដឹងពីអាជ្ញាធរមូលដ្ឋាន និងជួយពីសំណាក់ទឹកចិត្តមនុស្សធម៌កាកបាទក្រហមនោះឡើយ។ 
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្ដាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ សុ្រក ខេត្ត យកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅជាប់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយសុខទុកជាសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។ 
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសារងាយរងគ្រោះ និងជួបការលំបាក រួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ២ម៉ឺនរៀល។ 
ក្នុងនោះ ឯកឧត្តមប្រធានសាខាកាកបាតក្រហមកម្ពុជា បានប្រគេនទយ្យទានជូនប្រសង្ឃគង់ក្នុងវត្តកណ្តោលដុំនូវអង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប ,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ ,នំធុង ២ធុង និងថវិកា ១០ម៉ឺនរៀលផងដែរ៕