2024-11-23 17:17
145

កណ្តាល៖ ពិតជារឿងគួរឱ្យរន្ធត់បំផុត ដែលមនុស្ស ០១គ្រួសារ មានគ្នា ចំនួន ០៤ នាក់ ត្រូវគេបានប្រទះឃើញស្លាប់រដូករឡែលពេញលើគ្រែ៣នាក់ ម្តាយ និងកូន រីឯបុរសជាប្តីស្លាប់ដោយចងក ជាប់នឹងជញ្ជាំងផ្ទះ ដោយសង្ស័យជាករណីអំពើឃាត់កម្ម ប្តីសម្លាប់ប្រពន្ធ និងកូនៗ រួចរត់ទៅចង.កបញ្ចប់ជីវិតតាមក្រោយ ដើម្បីបញ្ចប់រាល់បញ្ហាក្នុងគ្រួសារតូចមួយនេះ។ 

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោង ០៦នឹង៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បើតាមអ្នកជិតខាង បាននិយាយថា គ្រួសារមួយនេះ បុរសជាមានមុខរបរជាគ្រូបង្រៀន និងមានតួនាទីជានាយកសាលា និងស្ត្រីជាប្រពន្ធក៏គ្រូបង្រៀនដែរ ប៉ុន្តែផ្ទៃក្នុងគ្រួសារគ្រូបង្ក្រៀននេះ ហាក់មានភាពរកាំរកូសនឹងគ្នា ដោយបញ្ហាជំពាក់បំណុលគេច្រើនពេក។

តាមប្រភពក៏បានបង្ហើបឱ្យដឹងទៀតថា ក្រុមគ្រួសាររបស់ពួកគេជំពាក់បំណុលច្រើន ដោយសារឈ្លុងវង្វេងជាមួយល្បែងស៊ីសងទាំងប្តី ទាំងប្រពន្ធ ដោយសារចាញ់ល្បែងធ្វើឱ្យបំណុលក្នុងគ្រួសារចេះតែកើនឡើយ ចំណូលពីប្រាក់ខែជាគ្រូបង្រៀនសងបំណុលមិនគ្រាន់ ទើបបង្កឱ្យកើតមានជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ និងកូន រួចចងក ដើម្បីបញ្ចប់ជីវិតតាមក្រោយ ប៉ុន្តែអ្វីដែលមហាជនសង្រែង និងអាណិតអាសូរបំផុត គឺក្មេងដែលមានអាយុទើបតែ១០ឆ្នាំគ្នាមិនទាន់ដឹងអ្វីទាំងអស់ ត្រូវរងគ្រោះដោយសារតែទង្វើរបស់ឪពុកម្តាយពួកគេទៅវិញ។

យោងតាមការឱ្យពីសមត្ថកិច្ចបានឲដឹងថា ករណីស្លាប់មួយគ្រួសារ រួមមានសមាជិក សរុបចំនួន ០៤ នាក់ រួមមាន៖ ទី១- ឈ្មោះ វុធ សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរជានាយកសាលា, ប្រពន្ធឈ្មោះ ទូច ស្រីហាច អាយុ ៣៤ឆ្នាំ ជាគ្រូបង្រៀន, ព្រមទាំងកូនប្រុស ចំនួន ០២ នាក់ មានឈ្មោះ វុធ ស៊ីប៊ែល អាយុ ១២ឆ្នាំ  និងឈ្មោះ វុធ ស៊ីជន  អាយុ ១០ឆ្នាំប៉ុណ្ណោះ។

ដោយឡែក ប្រភពពីកន្លែងកើតហេតុបានឲដឹងដែរថា បុរសជាប្ដី មានឈ្មោះ វុធ សុខចាន់ និងភរិយាឈ្មោះ ទូច ស្រីហាច នេះ វីវក់នឹងល្បែងទាំងពីរនាក់ប្ដីប្រពន្ធ ខណៈប្ដីញៀនល្បែងស៊ីសងគ្រប់ប្រភេទ រីឯប្រពន្ធញៀននឹងចាក់កន្ទុយលេខ រហូតជុំពាក់លុយអង្គការវ័ន្ត-ក រើខ្លួនលែងរួច ក៏សម្រេចសម្លាប់ប្រពន្ធ និងកូន ទើបបុរសជាប្ដីចង-ក ដើម្បីបញ្ចប់ជីវិតតាមក្រោយ។ បច្ចុប្បន្នសម្ថកិច្ចកំពុងធ្វើការតាមជំនាញ និងធ្វើការស៊ើបអង្កេតទៅលើនេះ និងគ្រូពេទ្យកំពុងតែធ្វើកោសល្យវិច័យ និងប្រមូលវត្ថុតាងជុំវិញកន្លែងកើតហេតុ៕