2024-11-30 12:05
39

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានផ្ដល់យោបល់ថា ផ្នែកខ្លះនៃអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ គួរតែត្រូវបាន “នៅក្រោមឆ័ត្រណាតូ” ដើម្បីព្យាយាម និងបញ្ឈប់ “ដំណាក់កាលក្ដៅ” នៃសង្គ្រាម។

នៅក្នុងបទសម្ភាសន៍ដ៏វែងឆ្ងាយជាមួយ Sky News ប្រធានាធិបតីអ៊ុយក្រែនត្រូវបានគេសួរថា តើគាត់នឹងទទួលយកសមាជិកភាពណាតូដែរឬទេ? ប៉ុន្តែមានតែនៅលើទឹកដីដែលទីក្រុង គៀវ (Kyiv) កាន់កាប់នាពេលបច្ចុប្បន្នប៉ុណ្ណោះ។

តបនឹងសំណួរ Zelensky បាននិយាយថា គាត់នឹងព្រមប៉ុន្តែប្រសិនបើសមាជិកណាតូត្រូវបានផ្ដល់ជូនដល់អ៊ុយក្រែនទាំងមូលនៅក្នុងព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួនជាមុនសិន។ 

លោកបានបន្តថា បន្ទាប់មកអ៊ុយក្រែនអាចព្យាយាមចរចាការប្រគល់ទឹកដី ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាមវិធីការទូត។ 

លោកក៏បានបញ្ជាក់បន្ថែមថា អ៊ុយក្រែនមិនដែលបានពិចារណាលើសំណើបែបនេះទេ ពីព្រោះគ្មាននរណាម្នាក់បានផ្ដល់វាជាផ្លូវការដល់ពួកយើងទេ។ 

ណាតូនឹងត្រូវផ្ដល់សមាជិកភាពដល់ប្រទេសទាំងមូល រួមទាំងផ្នែកទាំងនោះ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានបន្តទៀតថា មនុស្សជាច្រើនបានស្នើសុំបទឈប់បាញ់ ប៉ុន្តែបើគ្មានយន្តការការពាររុស្ស៊ីពីការវាយលុកម្ដងទៀតទេ បទឈប់បាញ់គឺមានគ្រោះថ្នាក់ពេកហើយ។ 

ហើយមានតែណាតូប៉ុណ្ណោះដែលអាចផ្ដល់នូវការធានាបែបនោះបាន។ 

ប្រធានាធិបតីអ៊យក្រែនបាននិយាយរួចហើយថា លោកគិតថាសង្គ្រាមអាចនឹងបញ្ចប់ក្នុងឆ្នាំខាងមុខនេះ ប្រសិនបើសម្ព័ន្ធមិត្តអ៊ុយក្រែនបង្ហាញពីការដោះស្រាយគ្រប់គ្រាន់។

គួរជម្រាបដែរថា រហូតមកដល់ពេលនេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅមិនទាន់មានការបង្ហាញណាមួយថា លោកបានបោះបង់ចោលនូវបំណងក្នុងការចង់គ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងស្រុងនោះទេ។

រាល់ការបង្ហាញរហូតមកទល់នឹងពេលនេះបានបង្ហាញថា ការពាក់ព័ន្ធណាតូគឺជាការមិនចាប់ផ្ដើមទាំងស្រុងនោះទេ។