(កំពត)៖ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះមានកន្លែងរមណីយដ្ឋានកម្សាន្តមួយដ៍ល្អប្រណិតកំពុងរងការដាក់រំសេវបំផ្ទុះ និងដុតភ្លើងឱ្យក្ដៅដើម្បីបំបែកផ្ទាំងថ្មនៅអាងទឹកភ្នំដំរី ដែលស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
គួររំលឹកផងដែរថាកាលពីឆ្នាំ ២០២៣ អាជ្ញាធរស្រុកកំពង់ត្រាច ធ្លាប់បានចុះទៅធ្វើការហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យដាក់គ្រឿងបំផ្ទុះបំបែករូងភ្នំនិងផ្ទាំងថ្មនៅផ្លូវភ្នំសសៀរអាងទំនប់ទឹកភ្នំដំរីនោះឡើយ។
ពីព្រោះពីកន្លែងរមណីយដ្ឋានកម្សាន្តមួយដ៍ល្អប្រណិតកំពុងរងការដាក់រំសេវបំផ្ទុះ និងដុតភ្លើងអោយក្ដៅបំបែកផ្ទាំងថ្មនៅអាងទឹកភ្នំដំរី ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
អាជ្ញាធរស្រុកកំពង់ត្រាចកាលពីឆ្នាំ ២០២៣ ធ្លាប់ចុះទៅហាមឃាត់ពលរដ្ឋដែរថា មិនអោយដាក់គ្រឿងបំផ្ទុះបំបែករូងភ្នំនិងផ្ទាំងថ្មនៅផ្លូវសសៀរអាងទំនប់ទឹកភ្នំដំរីនោះទេ ។
តែទោះបីជាមានការហាមប្រាប់ពួកអ្នកភូមិយ៉ាងណាក៍ដោយ ក៍នៅតែមានប្រជាពលរដ្ឋមកពីភូមិនានាក្នុងឃុំដំណាក់កន្ទួតខាងជើង និងប្រជាពលរដ្ឋមកពីឃុំដំណាក់កន្ទួតខាងត្បូង ដុតភ្លើងអោយក្ដៅអោយថ្មប្រេះបែក និងលួចដាក់រំសេវបំផ្ទុះបំបែកផ្ទាំងថ្មភ្នំដើម្បីយកថ្មតូចៗ ។
ប្រជាពលរដ្ឋម្នាក់ដែលបានកំពុងដាក់ភ្លើងដុតថ្មបាននិយាយឱ្យដឹងថា ក្នុងការដុតភ្លើងដើម្បីបំបែកថ្មដោយញើសឈាមនេះ ពួកគាត់គ្រាន់បានប្រាក់យកទៅទិញអង្ករតែប៉ុណ្ណោះ ដើម្បីចៀសវាងការដាក់គ្រឿងបំផ្ទុះ។
ជាពិសេសនោះគឺសោកស្ដាយ ភ្នំប្រវត្តិសាស្រ្តនៅជាប់មាត់ទឹកទំនប់អាងភ្នំដំរីមួយកន្លែងនេះដែលមានទេសភាពស្រស់ប្រកាល គួរឱ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ អ្វីគួរឱ្យចាប់អារម្មណ៍បំផុតដែលគេគួរនិយាយនឹងចាប់អារម្មណ៍ថាមានកន្លែងទេសចរណ៍មួយនេះគួរតែនាំគ្នា
ជួយថែរក្សាឬថែទាំទុកដើម្បីកូនចៅជំនាន់ក្រោយមើលទៅបែរជានាំគ្នាបំផ្លាញរុក្ខជាតិភ្នំដ៏ស្រស់ស្អាតដើម្បីឆ្នាំងបាយខ្លួនបែបនេះទៅវិញ។(សឹង រ៉ាត់)