2023-05-19 18:45
497


តាកែវ៖ បុគ្គលិកសន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងស្នងការនគរបាលខេត្តតាកែវ ឃាត់ខ្លួននដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលការ ពាក់ព័ន្ធករណីគាស់ទូរដែក ក្នុងរោងចក្រកាត់ដេរ «ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក» លួចយកលុយអស់ប្រមាណជាង ៥ម៉ឺនដុល្លារ។


នគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះថា ពិតជាមានករណីក្រុមចោរចូលគាស់ទូរដែកលួចយកលុយ នៅក្នុងរោងច្រកកាត់ដេរ «ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក» ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ពិតប្រាកដកមែន ដោយបាត់បង់ប្រាក់ចំនួន ៣៥ ៣១០ដុល្លារ និងលុយខ្មែរចំនួន ៤៨ ៦៩០ ០០០រៀល ដែលបានកើតឡើងតាំងពីយប់ថ្ងទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ដោយក្រុមជនសង្ស័យគ្នា ចំនួន០៤នាក់ បានពាក់ម៉ាស់ជិត និងពាក់ស្រោមដៃ ចូលទៅគាស់ទម្លុះទម្លាយទ្វារកញ្ចក់បន្ទប់ទី៣ ផ្នែកគណនេយ្យ បន្ទាប់មកក្រុមចោរនោះក៏បន្តចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាពគាស់ទូដែក ចំនួន០៥ទូរ។
ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ដោយមានការសម្របសម្រួលនិតិវិធីដោយលោកព្រះរាជអាជ្ញអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដុំ ប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិដកវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ជាសន្តិសុខរោងចក្រ «ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក» នោះតែម្តង។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនសង្ស័យជាសន្តិសុខយាមនៅខាងក្រោយរោងចក្រ និងបានកំណត់ឱ្យសន្តិសុខត្រូវវេនយាម គឺស្កេនមេដៃ ១ម៉ោងម្តង ប៉ុន្តែដល់ម៉ោងប្រេមាណ៤ជិតភ្លឺ ជនសង្ស័យត្រូវឡើងមកស្កេកមេដៃម្តងទៀត ប៉ុន្តែមិនបានឃើញជនសង្ស័យមកស្គេនតាមពេលវេលាកំណត់ទេ និងមិនឃើញនៅកន្លែងយាមទៀត។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ បានឃាត់ខ្លួន និងកសាងសំណុំរឿនបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្ត។ ចំណែកជនសង្ស័យ ចំនួន០៣នាក់ទៀត សមត្ថកិច្ចកំពុងបន្តតាមស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕