2023-05-30 14:27
408

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា "កំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ បានធ្វើឱ្យកម្ពុជាយើងជួបវិនាសកម្មជាបន្តបន្ទាប់"។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "ដោយសារតែមានកំហុសខាងនយោបាយ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបសង្រ្គាមវិនាសកម្មជាបន្តបន្ទាប់"។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរឭកថា ដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ៕