2025-02-26 09:54
75

ភ្នំពេញ៖  ប្រមុខព្រឹទ្ធសភាជាតិ សម្តេចតេជោ ហ៊ុន សែន បានឆ្លងជំងឺកូវីដ-១៩ នាំឲ្យសម្តេចអវត្តមានក្នុងការដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកស្អែកនេះ និងបានលប់ចោលកម្មវិធីជួបភ្ញៀវសំខាន់ៗមួយចំនួន ជាពិសេសការចូលគាល់ព្រះមហាក្សត្រតែម្តង។
នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចថា៖ «ដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រិទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥ ខាងមុខ» ។សម្តេចតេជោបានសរសេរបន្ថែមថា៖ «ខ្ញុំសូមជំរាបថាពេលនេះខ្ញុំមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖ «ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូម
ប្រុងប្រយត្ឋ័ទាំងអស់គ្នា»៕