
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រោយឃើញការចែកចាយព័ត៌មាននេះលើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តមួយគ្រឿងម៉ាក Nissan Navara ពណ៌លឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0597 បានបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការដំណើរអ្នកដទៃជាខ្លាំង។
ភ្លាមៗលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យជំនាញស្រាវជ្រាវរករថយន្តនេះ ទីបំផុតទៅរថយន្តត្រូវបានរកឃើញ។
សូមជម្រាបជូនថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានចុះទៅជួបផ្ទះម្ចាស់រថយន្ត ស្ថិតនៅផ្លូវលេខ១១០ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ព្រមទាំងណែនាំឱ្យម្វាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់បន្តទៀត៕

