2025-05-23 09:23
13

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែន រដ្ឋា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ និង ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក អមដោយមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមសិក្ខាសាលាស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ:ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក គាំទ្រឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្រ្តាលី ប្រពឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង សំខាន់ៗ រួមមាន៖ (១).ចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិ នៃការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ក្រសួងស្ថាប័ន ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ (២).ឆ្លុះបញ្ចាំងពីបទពិសោធន៍ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ (៣).កំណត់នូវបញ្ហាប្រឈម និងការមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈសំខាន់ៗ (៤).ដាក់ចេញ និង អនុវត្តនូវរាល់សកម្មភាពគន្លឹះនានានៃការកែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកងដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វេីបទបង្ហាញចែករំលែកនូវបទពិសោធន៍ស្តីពីការកែលម្អការផ្តល់សេវាសាធារណៈនៅក្រសួងសាធារណ និងដឹកជញ្ជូន ជូនដល់អង្គសិក្ខាសាលាដែលបានចូលរួមផងដែរ៕