2025-05-27 19:14
32

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល(Wrap-Up Meeting) នៃបេសកកម្មរៀបចំរបាយការណ៍បិទបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាត់តូចតំបន់ទន្លេសាប (TSSD&TSSD-AF) របស់មន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមន្រ្តីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម IFAD។ 

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លាក FREW BEHABTU នាយក IFAD ប្រចាំប្រទេសកម្ពុជា លោក ហែម ចន្ធូ មន្រ្តីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) និងក៏មានការ ចូលរួមតាមរយៈប្រព័ន្ធ Zoom ពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិរួមមានខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ 

កិច្ចប្រជុំនេះ គឺផ្តោតសំខាន់លើលទ្ធផលនៃដំណើរចុះបំពេញបេសកកម្មក្នុងខេត្តគោលដៅទាំង៧ខាងលើ ដើម្បីប្រមូលទិន្នន័យនៅក្នុងការរៀបចំរបាយការណ៍បិទបញ្ចប់ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ និងធានាបាននូវសង្គតិភាព ប្រសិទ្ធភាព គណនេយ្យភាពសម្រាប់ការរៀបចំ និងកិច្ចសហការនៅក្នុងការអនុវត្តគម្រោងថ្មីៗបន្តទៀត ដែលជាឆន្ទៈ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានយកចិត្តទុកដាក់ផ្តោតលើការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ការពន្លឿននូវសហថាមពលនៅក្នុងការចូលរួមលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕