2025-06-20 13:59
12

ភ្នំពេញ -នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទី ព្រឹកមានករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង់ នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះទាំង៣ខ្នងខាងលើមានឈ្មោះ-
ទី១. ម្ចាស់ផ្ទះមានឈ្មោះ អេង វណ្ណ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅទីតាំងកេីតហេតុខាងលេី មានសមាជិកគ្រួសារចំនួន០៥នាក់ ផ្ទះទំហំ៤,៣០ម៉ែត្រx១៨ម៉ែត្រប្រភេទសំណង់ផ្ទះល្វែង (ខូចខាតទាំងស្រុង) ។ 

ទី២.ម្ចាស់ផ្ទះមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅទីតាំងកេីតហេតុខាងលេី មានសមាជិកគ្រួសារចំនួន០៥នាក់ ផ្ទះទំហំ៧ម៉ែត្រx១៤ម៉ែត្រ (ប្រភេទសំណង់ ថ្មក្រោមឈេីលេី ខូចខាត៥០%) ។ 

ទី៣.ម្ចាស់ផ្ទះមានឈ្មោះ អូម សុផាត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅទីតាំងកេីតហេតុខាងលេី មានសមាជិកគ្រួសារចំនួន០៤នាក់ ផ្ទះទំហំ ៦ម៉ែត្រx១៤ម៉ែត្រ (ប្រភេទសំណង់ ថ្មក្រោមឈេីលេី ខូចខាត៥០%) ។ 

-មូលហេតុ: មានការដ្ឋានធ្វេីការ៉ាស់សាំងនៅក្បែផ្ទះប្រជាពលរដ្ឋបានកាយចាក់ដី និងថ្ម បណ្តាលអោយបាក់ធ្និមសសរគ្រិះផ្ទះប្រជាពលរដ្ឋបាក់រលំតែម្តង ។

បន្ទាប់ពីមានការបាក់ស្រុតផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់៣ខ្នង មេការដ្ឋានសំណង់ខាងលើបានដឹកគ្រឿងចក្រចេញពីការដ្ឋានបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានចុះមកពិនិត្យនិងធ្វើកំណត់ហេតុរាយការណ៍បន្តទៅថ្នាក់លើដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕