
ត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «នៅប្រទេសថៃ ឱ្យតែដូរបក្សដឹកនាំរាជរដ្ឋាភិបាល តែងតែកើតមានបញ្ហាព្រំដែនជាមួយកម្ពុជារហូតមិនដឹងជាការចៃដន្យ ឬយ៉ាងណានោះទេ»។
នេះជាការថ្លែងពីវេទិការសាធារណៈ របស់ប្រមុខការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី ៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាប្រមុខការពារជាតិកម្ពុជា នាយកឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា៖ «តាមការកត់សម្គាល់របស់ខ្លួនលោកផ្ទាល់ ថៃឱ្យតែមានការផ្លាស់ប្តូរមេដឹកនាំរដ្ឋាភិបាលបក្សនេះឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី ធ្វើឱ្យយើងមានបញ្ហាព្រំដែនរហូត។ ពេលដែលមានការដឹកនាំក្នុងប្រទេសថៃស្រុះស្រួលគ្នា កម្ពុជាក៏ស្មុកស្មាញ បញ្ហាព្រំដែនក៏អត់មានបញ្ហាអ្វីទាំងអស់»។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកជាឧទាហរណ៍ថា៖ កាលពីសម័យផ្ទុះជំងឺកូវីដ-១៩ យើងឯកភាពគ្នា សង់រោងដើម្បីធ្វើការត្រួតពិនិត្យពលករចេញ-ចូលអត់ដែលមានបញ្ហា គ្រាន់តែដូរថ្នាក់ដឹកនាំរដ្ឋាភិបាលភ្លាម មានការចេញសារថាកម្ពុជា រំលោភ MoU ឆ្នាំ២០០០»៕