
បន្ទាយមានជ័យ៖ ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលា ម៉ោង១៥.៣០ នាទីរសៀល ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកម្លាំងផែនជំនាញកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែតរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែង នៅចំណុចផ្លូវស្តង់តាងួនទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះកម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូត៖កុំព្យូទ័រ៣៤១គ្រឿងនិងទូរសព្ទ៣៥២គ្រឿង។
បច្ចុប្បន្នជនបរទេសទាំងនោះកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕
ប្រជាពលរដ្ឋមានការសាទរយ៉ាងពេញទំហឹងចំពោះចំណាត់ការខាងលើតែពួកគាត់សំណូមពរដល់កម្លាំងជំនាញអោយធ្វើការសំអាតចំពោះទីតាំងផ្សេងទៀតដូចភ្លៀងរលឹម។
