2025-09-07 11:32
13

KYIV, ថ្ងៃទី៧ ខែកញ្ញា (Reuters)៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានបណ្ដាលឲ្យមនុស្សរងរបួសយ៉ាងហោចណាស់ ៨ នាក់ ក្នុងនោះរួមមានស្ត្រីមានផ្ទៃពោះ និងបានបង្កឱ្យមានអគ្គីភ័យនៅអគារផ្ទះល្វែងខ្ពស់ជាច្រើននៅភាគខាងលិចនិងខាងកើតនៃទីក្រុង Kyiv ថែមទៀតផង។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ៊ុយក្រែននៅព្រឹកថ្ងៃអាទិត្យនេះ។

អភិបាលក្រុង Vitali Klitschko បាននិយាយថា អគ្គីភ័យទាំងនោះ បានឆាបឆេះចេញពីកំទេចកំទីរបស់យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារពេញមួយយប់។

ហេតុការណ៍នេះ ទីក្រុងម៉ូស្គូមិនបានចេញការអត្ថាធិប្បាយភ្លាមៗចំពោះការវាយប្រហារនោះទេ។ 

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជា មានអាមេរិកជាអាជ្ញាកណ្ដាល ក្នុងការជួយសម្របសម្រួលសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធផលរវាងប្រទេសទាំងពីរហាក់មិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។

តើរវាងប្រទេសទាំងពីរ អាចបញ្ឈប់សង្រ្គាមដ៏រ៉ាំរ៉ៃនេះបានដែរឬទេ?