
KYIV, ថ្ងៃទី៧ ខែកញ្ញា (Reuters)៖ អ៊ុយក្រែនបានវាយប្រហារបំពង់បង្ហូរប្រេង Druzhba ក្នុងតំបន់ Bryansk របស់រុស្ស៊ី។
ការវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅថាមពលរបស់រុស្ស៊ី ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងមូស្គូមកលើទីក្រុង គៀវ ។
ខណៈនេះ មិនទាន់មានការអត្ថាធិប្បាយណាមួយពីរុស្ស៊ីជុំវិញនៃការខូចខាតនៅឡើយទេ។
សូមបញ្ជាល់ថា បំពង់បង្ហូរប្រេងដែលអ៊ុយក្រែនវាយប្រហារ គឺជាការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីទៅកាន់ហុងគ្រី និងស្លូវ៉ាគី ដែលប្រទេសទាំងនេះនៅតែបន្តទិញការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី បើទោះបីជាបណ្ដាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានលុកលុយអ៊ុយក្រែនតាំងពីឆ្នាំ២០២២ ក៏ដោយ៕