2025-10-03 10:28
6

ថៃ៖ អគ្គិភ័យបានឆាបឆេះហាងលក់ប្រេងម៉ាស៊ីន និងគ្រឿងបរិក្ខារ Samyan Motors មួយកន្លែងនៅជិតផ្លូវបំបែកសណ្ឋាគារ Kameo ក្នុងសង្កាត់ Noen Phra ស្រុក Mueang ខេត្ត Rayong នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ។ 
សេចក្តីរាយការណ៍បានឱ្យដឹងថា ផ្សែងខ្មៅយ៉ាងក្រាស់បានហុយចេញពីអគារស្តុបសម្ភារៈគ្រឿងបរិក្ខា និងប្រេងម៉ាស៊ីន ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករស់ធ្វើការងារ និងអ្នកបើកបរយានយន្តនៅក្នុងតំបន់នោះ នាំគ្នារត់ចេញទាំងព្រលឹងចុងសក់។

មន្ត្រីផ្នែកបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ រួមនឹងរថយន្តពន្លត់អគ្គីភ័យរបស់ភ្នាក់ងារជាច្រើនគ្រឿង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីទប់អណ្តាតភ្លើង។ ប៉ូលីសបានធ្វើការឡោមព័ទ្ធផ្លូវជុំវិញ ដើម្បីសុវត្ថិភាពសាធារណៈ។ អគ្គិភ័យកំពុងបន្តឆេះយ៉ាងសន្ធោសន្ធៅ ខណៈរបាយការណ៍ពីការគ្រោះថ្នាក់មិនទាន់កំណត់បាននៅឡើយទែ៕