2025-10-24 11:32
13

ថៃ៖ ជនជាតិមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តបទល្មើសបោកប្រាស់ជាង ១.០០០ នាក់ បាននាំគ្នាភៀសខ្លួនចេញពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា ឆ្លងចូលប្រទេសថៃយ៉ាងសន្ធឹកសន្ធាប់ កំពុងបង្ករការព្រួយបារម្ភដល់អាជ្ញាធរថៃយ៉ាងខ្លាំង។

តាមការចេញផ្សាយដោយ  Khaosod នៅថ្ងៃទី២៤ តុលា នេះបានឲ្យដឹងថា ជនបរទេសជាងមួយពាន់នាក់ដែលសង្ស័យថា ធ្វើការជាអ្នកបោកប្រាស់បានរត់ឆ្លងព្រំដែនពី KK Park ក្នុងទីក្រុង Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានចាប់ធ្វើការវាយឆ្មក់ដ៏ធំមួយកាលពីថ្ងៃចន្ទកន្លងទៅ។ 

បើគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ជនសង្ស័យចំនួន ១,០៤៩ នាក់ បានបន្តឆ្លងចូលទៅក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ ដោយចំនួននៅតែបន្តកើនឡើងឥតស្បើយសោះឡើយ។

ក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ ជនជាតិឥណ្ឌាជាក្រុមធំបំផុតដែលមានមនុស្សចំនួន ៣៩៩ នាក់ ជនជាតិចិន ១៤៧ នាក់។ ចំណែកជនសង្ស័យផ្សេងទៀតរួមមាន វៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជុំវិញពិភពលោក រួមទាំងជនជាតិថៃ ៣១ នាក់ផងដែរ៕