2025-10-24 12:56
16

កម្ពុជា៖  អាសូរប្រជាកសិករខ្មែរធ្វើស្រែប្រវាសនិងមេឃ បើធម្មជាតិអំណោយផងនោះទទួលបានទិន្នផលខ្ពស់ តែបើធម្មជាតិមិនសូវអំណោយផលនោះទេ ខាតទាំងដើមទាំងកំលាំង និងជំពាក់បំណុលគេទៀតជាក់ជាមិនខានឡើយ។

កសិករនៅតាមបណ្ដាខេត្តមួយចំនួនមានការត្អូញត្អែរអំពីតម្លៃស្រូវនៅតែបន្តចុះថោកខ្លាំងនៅឆ្នាំនេះ ធ្វើឱ្យពួកគេប្រឈមមុខនិងការខាតបង់ដើមទុន និងបំណុលវ័នករព្រោះពួកគាត់បានខ្ចីបុលលុយពីស្ថាប័នផ្តល់ប្រាក់កម្ចីនានា រួមទាំងទិញជីថ្នាំថ្លៃភ្ជួររ៉ាសដោយជំពាក់គេ  ដើម្បីធ្វើដើមទុនបង្កបង្កើនផលពេលប្រមូលផលទើបធ្វើការទូទាត់សងវិញ។ ប្រជាកសិកររអ៊ូរទាំថា តម្លៃស្រូវចុះថោកនៅពេលប្រមូលផល បានក្លាយជាទម្លាប់ទៅហើយព្រោះតំលៃស្ថិតលើមាត់របស់ឈ្មួញជាអ្នកកំណត់។ ដូច្នេះពួកគាត់ស្នើសូមរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ជួយរកទីផ្សារ ដែលតម្លៃសមរម្យសំរាប់ពួកគាត់ កុំឲ្យតំលៃស្ថិតតែនៅលើមាត់របស់ឈ្មួញ  និងត្រូវចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពបើមិនដូច្នោះទេពួកគាត់ប្រាកដជាម្នាក់វ័ន្តករជាក់ជាមិនខាងឡើយ ។  

ពួកគាត់បានបន្តសម្ដែងក្ដីព្រួយបារម្មណ៍ ខណៈដែលតំលៃស្រូវបន្តចុះថោកខ្លាំង មិនអាចស្មើនិងថ្លៃដើមដែលត្រូវចំណាយ ព្រោះឈ្មួញទិញក្នុងតម្លៃទាបត្រឹមតែ៦០០រៀលតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប្រភេទស្រូវOM និងតម្លៃ៦៥០ ទៅ ៦៦០រៀល ក្នុងមួយគីឡូ សម្រាប់ស្រូវស្រង៉ែស្រាល ពួកគាត់ត្រូវបង្ខំចិត្តលក់ព្រោះគ្មានជម្រើសឡើយ ដោយសារតែត្រូវទូទាត់ថ្លៃជី និងថ្លៃម៉ាស៊ីនច្រូតកាត់។  ប្រជាកសិកបានបន្តត្អូងត្អែទៀតថា តំលៃជីក៏ថ្លៃ និងថ្នាំថ្លៃ ធ្វើឲ្យពួកគាត់ជួបផលវិបាកប្រឈមមុខខ្លាំង ព្រោះពេលប្រមូលផលមកមិនគ្រាន់និងឲ្យថ្លៃជី ថ្លៃថ្នាំ ថ្លៃច្រូត និងថ្លៃត្រាត់ទ័រភ្ជួរាស់ ស្ទើរតែមិនរួចខ្លួនផង តើឲ្យពួកគាត់ទៅរំពឹងអ្វីទៀត? បើខាតស្ទើរាល់ឆ្នាំទៅហើយ តែពួកជាកសិករគ្មានជម្រើសអ្វីក្រៅពីធ្វើស្រែនិងចំការនោះទេ  ៕