ផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ អំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដោយមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានប្ដូរវេនអាស៊ាន ជាសាក្សី លោក អានុទីន ឆានវីរ៉ាក់គុល នាយករដ្ឋមន្រ្តីថៃ ស្រាប់តែសូម សម្ដេច ហ៊ុន ម៉ាណែត ប្ដូរទីតាំងអង្គុយជិត លោក ត្រាំ យ៉ាងរំភើយដោយគ្មានខ្វល់អ្វី។
នៅថ្ងៃអាទិត្យ ២៦ តុលា ឆ្នាំ២០២៥ នេះ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយលទ្ធផលផ្លែផ្កា ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាសាក្សី និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
ខណៈពិធីដ៏ឱឡារិកនេះកំពុងប្រព្រឹត្តទៅយ៉ាងស៊ីចង្វាក់គ្នានោះ ស្រាប់តែ លោក អានុទីន នាយករដ្ឋមន្រ្តីថៃ ស្នើសូម សម្ដេច ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា ប្ដូរទីតាំងអង្គុយជិតប្រធានាធិបតីអាមេរិកភ្លាមៗ បង្ករឲ្យទាំងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោក ត្រាំ អស់សំណើចជាមួយនឹងទង្វើរបស់នាយករដ្ឋមន្ត្រីថៃខាងលើ។
ក្រោយសកម្មភាពនេះ បានកើតឡើងនាអំឡុងពេលមានការផ្សាយបន្តផ្ទាល់ទាំងលើបណ្ដាញទំព័រផ្លូវការព័ត៌មានជាតិ និងអន្តរជាតិ ទស្សនិជនរាប់សិបនាក់ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់លំដាប់ពិភពលោកនេះ មានការសើចចំអក និងផ្ទុះការរិះគន់ឥតសំចៃទៅលើសកម្មភាព និងទង្វើដែល លោក អានុទីន បានធ្វើក្នុងពិធីលំដាប់អន្តរជាតិបែបនេះ ដោយបណ្ដាសាធារណជនភាគច្រើនលើកឡើងថា ទង្វើ លោក អានុទីន ហាក់បង្ហាញពីភាពគ្មានសីលធម៌ និងគ្មានការអៀនខ្មាស រួមទាំងមិនទុកមុខឲ្យម្ចាស់ផ្ទះដែលជាអ្នករៀបចំកម្មវិធីនោះទេ៕




