កងយោធាមីយ៉ាន់ម៉ា បានបើការវាយប្រហារពីលើអាកាស ដោយទម្លាក់ផ្ទុះគ្រាប់បែក បំផ្លាញអគារជាច្រើនខ្នងដែលជាលំនៅដ្ឋានរបស់កងកម្លាំងការពារក្នុងគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ក្នុងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ដែលជាទីកន្លែងលាក់បាំងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ (Scammer)។
តាមរបាយករណ៍សារព័ត៌មាន បានឱ្យដឹងថា កាលពីម្សិលមិញ កងកម្លាំងមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកបំផ្លាញអគារ ចំនួន ០៣ រួចហើយ។ ទន្ទឹមនឹងនេះ ឧក្រិដ្ឋជនឆបោកតាមអនឡាញជាជនបរទេស នៅតែបន្តរត់គេចឆ្លងកាត់ទន្លេ Moei ដោយប្រគល់ខ្លួនឱ្យប៉ូលិស និងមន្ត្រីព្រំដែន នៅស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ មានមនុស្សជាងមួយពាន់នាក់។
អាជ្ញាធរថៃ កំពុងធ្វើការត្រួតពិនិត្យសុវត្ថិភាព និងសម្គាល់អត្តសញ្ញាណជនជាតិទាំងនោះ ដើម្បីបំបែកចេញពីជនរងគ្រោះ និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មអនឡាញ។ ជនបរទេសដែលរត់ចូលដីរបស់ខ្លួនមានសញ្ជាតិដូចជា ចិន ឥណ្ឌា នេប៉ាល់ កេនយ៉ា វៀតណាម ស្រីលង្កា អេត្យូពី បង់ក្លាដែស ហ្វីលីពីន ប៉ាគីស្ថាន និងថៃផងដែរ។
ករណីនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលចិន និងថៃ កំពុងសហការជិតស្និទ្ធជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីបញ្ចប់សកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សតាមតំបន់ព្រំដែនថៃ-មីយ៉ាន់មា៕
_1761361062.webp)
_1761361062.webp)





