2025-10-25 08:13
50

ថៃ៖ ព្រះមហាក្សត្រី Sirikit ព្រះមាតារបស់ព្រះមហាក្សត្រថៃ Vajiralongkorn បានសោយទិវង្គត នៅអាយុ ៩៣ ព្រះវស្សា នៅវេលាម៉ោង ០៩និង២៣នាទី ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥។

យោងតាមការបញ្ជាក់ពីគណៈគ្រូពេទ្យដែលថែទាំព្រះអង្គបានឱ្យដឹងថា ម្ចាស់ក្សត្រី Sirikit បានចូលព្យាបាលនៅមន្ទីរពេទ្យ King Chulalongkorn Memorial ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារបញ្ហាសុខភាព។ ក្នុងអំឡុងពេលព្យាបាលសុខភាពរបស់ព្រះអង្គបានប្រែប្រួលជាបន្តបន្ទាប់ ហើយគ្រូពេទ្យបានព្យាយាមព្យាបាលអស់សមត្ថភាព។

ទោះជាយ៉ាងណា ព្រះនាងសោយទិវង្គត នៅម៉ោង ០២និងម៉ោង២៣នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យ King Chulalongkorn Memorial ក្នុងរាជធានីបាងកក។ នាងមានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក គេមិនសូវបានឃើញព្រះរាជវត្តមានរបស់ទ្រង់ទេ។

ម្ចាស់ក្សត្រី Sirikit ជាព្រះបរមរាជនី នៃព្រះបាទភុមិពុល អធុលយាដេជ (រាមាភិទី៩) និងជាព្រះមាតារបស់ព្រះបាទ Vajiralongkorn (រាមាភិទី១០) ព្រះមហាក្សត្របច្ចុប្បន្ននៃថៃ។

ព្រះបរមសពរបស់ព្រះអង្គតម្កល់នៅឯព្រះទីនាំងទុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ហើយព្រះមហាក្សត្រប្រកាសឲ្យព្រះរាជវង្សានុវង្ស និងនាម៉ឺនមន្ត្រីក្នុងព្រះរាជសំណាក់ កាន់ទុក្ខរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃសោយទិវង្គត៕