ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ បានបើកលើកឡើងថា ទាហានកម្ពុជា នឹងទទួលបានឧបករណ៍ការពារសុវត្ថិភាពថ្មី ក្រោយពីសម្តេចកំពុងដឹកនាំការផលិត អាវក្រោះការពារគ្រាប់ ម៉ាក «DSS» ដោយខ្លួនឯង និងត្រៀមបំពាក់ជូនកងទ័ពជាបន្ទាន់។
សម្ដេចតេជោបានបញ្ជាក់ថា ទោះបីស្ងាត់ៗ តែមិនមែនស្ងៀមឡើយ ព្រោះការពង្រឹងសមត្ថភាពការពារជាតិ គឺជាទិសដៅមួយដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពដល់ទាហាន និងការពារអធិបតេយ្យភាពជាតិ។
អាវក្រោះ DSS ត្រូវបាននិយាយថា ផលិតឡើងដោយមានគុណភាពខ្ពស់ កំរឹតការពារល្អ និងសមស្របសម្រាប់បេសកកម្មនៅតំបន់ព្រំដែន និងតួនាទីយោធាទាំងឡាយ។ ក្រសួងការពារជាតិ បានអះអាងថា ការបំពាក់ឧបករណ៍ថ្មីនេះ នឹងជួយបង្កើនទំនុកចិត្ត និងសុវត្ថិភាពរបស់កងទ័ពកម្ពុជា។
អ្នកវិភាគការពារជាតិជឿថា ការផលិតឧបករណ៍ដោយខ្លួនឯង គឺជាជំហានសំខាន់មួយ ដើម្បីបន្ថយការពឹងផ្អែកពីក្រៅប្រទេស និងបង្កើនសមត្ថភាពក្នុងត្រៀមប្រយុទ្ធ និងការពារសុវត្ថិភាព៕








