(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ច តាមចាប់អ្នកទោសជនជាតិវៀតណាម ដែលបក្ខពួកបា.ញ់រំដោះពីតុលាការខេត្តស្វាយរៀងនោះបានវិញហើយនៅពេលនេះ។
របាយការណ៍បឋមពីសមត្ថកិច្ចបានបញ្ជាក់ថា អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយបក្ខពួកចូលទៅបា.ញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀងដើម្បីកាត់ទោស ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប៉ុន្តែខណៈពេលនេះកម្លាំងសមត្ថកិច្ច ចាប់វិញម្នាក់វិញហើយ ក្នុងចំណោម០៦ នាក់ និងបានដកហូតរថយន្តរបស់ក្រុមជនល្មើស១គ្រឿង ហើយបក្ខពួកផ្សេងទៀត ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមបង្ក្រាបបន្តទៀត ។
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បន្ទាប់ពីក្រុមឧក្រិដ្ឋជនមួយក្រុមមានគ្នាប្រហែល៥នាក់ ជិះរថយន្តម៉ាក់លុចស៊ីស CT200 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA 0692 ប្រដាបដោយកាំភ្លើងចូលបាញ់រំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ ទំនងជនជាតិចិន ដែលជាបក្ខពួករបស់អ្នកទោស ស្របពេលដែលសមត្ថកិច្ចនាំអ្នកទោសរូបនេះ ចូលទៅតុលាការ ដើម្បីកាត់ទោស។ បើតាមការឲ្យដឹងអ្នកទោសដែលជនល្មើសធ្វើសកម្មភាពបាញ់រំដោះខាងលើនេះជាមេក្លោង Online ។ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។






