2025-12-17 10:22
7

បន្ទាយមានជ័យ៖  នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា ប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ វេលាម៉ោង០៦:២៥នាទីព្រឹក។ បន្ទាប់ពីមានការអន្តរនាគមន៍ពីបណ្ដាប្រទេសមហាអំណាចធំ ថៃកាន់ផ្កើនលើសដើម រឹតតែប្រើប្រាស់អាវុធធន់ធ្ងន់បាញ់ស្រោចមកលើដែនអធិបតីភាពរបស់កម្ពុជា ជាស្ដែងនៅថ្ងៃទី១៦ ខែធ្នូ វេលា ម៉ោង ១:៣៧នាទី យោធាថៃបានបើកការបាញ់ប្រហារយ៉ាងខ្លាំង ដោយបានបាញ់រ៉ុកែត ប្រភេទ DTI-2  នៅភូមិសាស្ត្រប្រាសាទព្រះវិហារ និងនៅភូមិសាស្ត្រភ្នំខ្មោច, រួមទាំងប្រើអាវុធគីមី ដែលច្បាប់អន្តរជាតិហាមឃាត់ដូចជា  គ្រាប់បែកចង្កោម  និងផ្សែងពុល ក្នុងតំបន់អានសេះ  ខាងក្រោយវត្តកែវសិក្ខាគីរីស្វារៈ ភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងកាំភ្លើង ១៥៥មម ចូលភូមិសាស្រ្ត ភ្នំខ្មោច នេះបើតាមក្រសួងការពារជាតិកម្ពុជា ។
គិតត្រថ្ងៃទី១៦ ខែធ្នូនេះ ជនស៊ីវិលកម្ពុជាស្លាប់កើនឡើងដល់១៧នាក់ ហើយដោយសារការឈ្លានពានរបស់យោធាថៃ ៕