អាមេរិច ៖ លោក ត្រាំ អបអរសាទនិងមានមោទកភាពក្នុងការជួយសម្របសម្រួលបញ្ចប់ជម្លោះការធ្វើសង្រ្គាមស៊ីសាច់ហុតឈាមគ្នារវាង កម្ពុជា-ថៃ ដោយដឹកដៃប្រទេសទាំងពីរឲ្យចូលតុចរចារ ត្រឡប់ទៅរកសន្តិភាពវិញ ដោយអនុលោមតាមសេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា ថៃ នៅទីក្រុងកូឡាឡាំពួ រួមទាំងជម្លោះ និងសង្គ្រាមផ្សេងទៀតចំនួន០៨ ត្រឹមរយៈពេល១១ខែចុងក្រោយនេះ នៅក្នុងពិភពលោក។
មួយមាត់របស់លោកត្រាំ ស្មើនិងមួយដៃចំកណ្ដាលមុខ UN ខណៈដេកលង់លក់មិនខ្ចីភ្ញាក់ពីដំដេក បន្ទាប់ពីភពលោកកំពុងតែអស្ថេភាព ផ្ទុះសង្រ្គាមទាំងអឺរ៊ុបនិងអាស៊ី តែបែជាUN រក្សារភាពស្ងៀមស្ងាត់ប្រៀបនិងនារីគ្រប់លាក់ មិនខ្ចីមាត់កររឺចេញមុខសម្របសម្រួលមួយមាត់សោះ ស្របពេលផ្ទុះសង្រ្គាមបង្ហូរឈាមកម្ពុជា ថៃ ។
សកម្មភាពរបស់ UN សព្វថៃ្ងនេះហាក់បីដូចជាកំពុងតែដេកលង់លក់ដាស់ក៏មិនខ្ចីភ្ញាក់ លោកថា រាល់ថ្ងៃនេះ សហរដ្ឋអាម៉េរិក កំពុងដើរតួនាទី ជាច្រើនជំនួយ UN យ៉ាងពិតប្រាកដ។
ជាក់ស្ដែងក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអញ្ចឹង UN ផ្តល់ជំនួយតិចតួចបំផុត រួមទាំងក្នុងជម្លោះនានាផ្សេងទៀត លោកត្រាំ បានជំរុញឱ្យស្ថាប័នពិភពលោកមួយនេះ «ចាប់ផ្តើមមានសកម្ម និងចូលរួមជំរុញឲ្យមានសន្តិភាពក្នុងពិភពលោក» ឱ្យបានពិតប្រាកដ កុំស្ពឹកច្រអូសខ្លាំងពេក។
ចំពោះការរិះពីភាពអសមកម្មរបស់ UN នេះមិនមែនមានតែលោក ត្រាំ តែម្នាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែមានច្រើនប្រទេសមែនទែន រហូតឈានដល់ការបាត់បង់ទំនប់ចិត្ត ភាពជឿជាក់លើ UN ទាំងស្រុងស្របពេលប្រទេសតូចតាច ទន់ខ្សោយក្រីក្រ ទទួលរងភាពអយុត្តិធម៌ ការគៀបសង្គត់ គំរាមគំហែង រងការរំលោភបំពានគ្រប់បែបយ៉ាងបែជា UN រក្សាភាពស្ងៀមស្ងាត់ឳបដៃឈរមើល ប្រទេសដែលជាមាជិករបស់ខ្លួន ត្រូវគេបំពានតាមអំពើរចិត្ត ភាពប្រងើយកន្តើយរបស់ UN វាផ្ទុយស្រលះពីអង្គការណាតូឆ្ងាយណាស់ ៕


_1766983851.jpg)



