2026-01-02 20:06
10

កោះកុង៖ ក្មេងស្រីជាសិស្សសាលាម្នាក់ បានលង់ទឹកស្លាប់ នៅចំណុច ឃ្លង ឆ្នេរកោះស្នេហ៍ឡុងប៊ិច ក្នុងខេត្តកោះកុង ខណៈចុះលេងទឹកជាមួយមិត្តភក្តិ កាលពីវេលាម៉ោងជាង ១ រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច សហការជាមួយប្រជាពលរដ្ឋ ស្វែងរកឃើញនៅវេលាម៉ោងជាង ៤ រសៀល ថ្ងៃដដែល បន្ទាប់ពីបាត់ខ្លួនក្នុងទឹកអស់រយៈពេលជាច្រើនម៉ោង។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែត ណាលីណា អាយុ ១៣ឆ្នាំ ជាសិស្សវិទ្យាល័យកោះកុង មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចបានអំពាវនាវឲ្យអាណាព្យាបាល និងយុវជនប្រុងប្រយ័ត្នខ្ពស់ នៅពេលចុះលេងទឹកតាមឆ្នេរ និងតំបន់ទឹកជ្រៅ៕