លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានដាស់តឿនស្មារតីអូស្ត្រាលីថា យើងទាំងពីរគួរតែសហការគ្នាជាយុទ្ធសាស្រ្តឲ្យដូចជាបងប្អូនជីដូនមួយនឹងគ្នា ក្នុងដំណាក់កាលដែលពិភពលោកកំពុងបែងខ្ញែក និងហែកហួរដោយសង្គ្រាមបែបនេះ។
ក្នុងដំណាក់កាលដែលច្បាប់ចាប់ផ្ដើមលែងមានទម្ងន់ សំណួរសួថាតើសម្រាប់មហាអំណាចកណ្តាល ពួកគេគួរតែសរសេរច្បាប់ថ្មីដែលកំណត់សន្តិសុខ និងវិបុលភាពពិភពលោកឡើងវិញ ឬត្រូវអនុញ្ញាតឱ្យស្ថានភាពទាំងនោះជាអ្នកកំណត់លទ្ធផលពេលអនាគត?
លោក Carney និយាយថា កាណាដា និងអូស្រ្តាលី គួរតែសហការគ្នាបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពអធិបតេយ្យ រួមទាំងក្នុងវិស័យរ៉ែសំខាន់ៗ ការពារជាតិ និងផ្នែកបច្ចេកវិទ្យា AI។
មើលឃើញថា ពិភពលោកលែងមានស្ថិរភាពសុវត្ថិភាពដូចមុន នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានថ្លែងសុន្ទរកថាមួយដើម្បីបន្លឺសំឡេងរបស់ខ្លួន ជំរុញឱ្យមហាអំណាចកណ្តាលងើបឡើងសហការរួមគ្នាឡើងវិញ។ លោក Carney បាននិយាយចំៗថាការជំរុញនេះកើតឡើង ស្របពេលដែលបច្ចុប្បន្នច្បាប់លែងការពារអ្នកបានទៀតហើយ។
ន័យរបស់នាយករដ្ឋមន្រ្តីរូបនេះ សបញ្ជាក់ថា បើអ្នកមិនខ្លាំង មិនខំពង្រឹងខ្លួនឯង សូម្បីច្បាប់ក៏លែងមានទម្ងន់ការពារអ្នកបានដែរ។ មានតែអំណាច និងភាពខ្លាំងប៉ុណ្ណោះ ទើបធ្វើឲ្យសម្ដីអ្នកមានទម្ងន់ ហើយសត្រូវមិនហ៊ានឈ្លានពានអ្នកបាន។ ពិភពលោកលែងយកច្បាប់ជាធំហើយ ខណៈនេះមានតែប្រទេសដែលមានសព្វាវុធទំនើប និងមានអំណាចបំផុតប៉ុណ្ណោះ ទើបជាអ្នកកំណត់ច្បាប់ពិតប្រាកដ៕




