2026-04-07 14:55
3

នេះជាការប្រកួតដ៏សំខាន់សម្រាប់ព្រះខ័នរាជស្វាយរៀងក្នុងនាមជាម្ចាស់​ផ្ទះជើងទី១ ដែលត្រូវធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អដើម្បីធ្វើដំណើរ​ទៅប្រកួតជើងទី២ ដោយភាពកក់ក្តៅនៅប្រទេសហ្វីលីពីននាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ 

ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីទទួលក្រុម Manila Digger FC សម្រាប់ការប្រកួតជើងទី១វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League វេលាម៉ោង៧ យប់ថ្ងៃព្រហស្បតិ៍ទី​៩ ខែមេសា ឆ្នាំ២០២៦។

 ក្រៅពីសមត្ថភាពដ៏ល្អរបស់កីឡាករបង្ហាញលើទីលានដើម្បីស្វែងរកជ័យជម្នះកម្លាំងចិត្តអ្នកគាំទ្រក៏ជាផ្នែកដ៏សំខាន់ដែលជួយឲ្យក្រុមទទួលបានជ័យជម្នះ។រាល់ការប្រកួតរបស់ព្រះខ័នរាជស្វាយរៀងនៅពហុកីឡដ្ឋានជាតិមរតកតេជោតែងតែទទួលបានអ្នកចូលរួមទស្សនាផ្ទាល់ច្រើន។ 

កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីបាល់ទាត់កម្ពុជា