2024-05-23 08:05
154

(កំពត)នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារវត្តគីរីគង្គា (ហៅវត្តកំពង់ក្រញ៉ូង) ពិធីនេះ ក៏មានវត្តមានពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត  លោក លោកស្រី ថ្នាក់ដឹកនាំខេត្តនិងមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាង៣៥០០នាក់ ។
   លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច បានឱ្យដឹងថា វត្តគិរីគង្គា មានឈ្មោះដើមហៅថា “វត្តកំពង់គ្រញូង” ជាវត្តចាស់តាំងពីបុរាណមួយដែលធ្លាប់នូវរងការខូចខាត បាក់បែកស្ទើរតែទាំងស្រុងដោយសារសង្គ្រាម ចំណេរតមកព្រះតេជគុណ សុខ នី បានដឹកនាំពុទ្ធបរិស័ទរៀបចំ     កសាងវត្តនេះឡើងវិញ ជាមួយគ្នានេះ ចាស់ព្រឹទ្ធាចារ្យចំណុះជើងវត្តយល់ថា ទីតាំងវត្តនៅជាប់នឹងព្រែក និងភ្នំផងនោះ ក៏បានឯកភាពគ្នាផ្លាស់ប្ដូរឈ្មោះពីវត្ត “កំពង់គ្រញូង” មកជា “វត្តគិរីគង្គា” វិញ។
ក្រោមការយកចិត្តទុកដាក់និងចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន រួមនិង ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន ជិតឆ្ងាយធ្វើអោយសមិទ្ធិផលទីអារាមវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់។
ជាក់ស្ដែងព្រះវិហារដែលធ្វើពិធីបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងនាពេលនេះ បានចាប់ផ្ដើមកសាងឡើង ក្នុងឆ្នាំ២០០៧ និងបានបញ្ចប់ស្ថាពរឆ្នាំ២០២៤នេះដោយប្រើប្រាស់ថវិកាសរុបចំនួន ២៨៩,៧០០ដុល្លាអាមេរិក (ពីររយប៉ែតសិបប្រាំបួនពាន់ ប្រាំពីររយដុល្លាអាមេរិកគត់)គួរបញ្ជាក់ដែរថានេះជាវត្តទី៧៩ ក្នុងខេត្តកំពតនិងជាវត្តទី១៨ របស់ស្រុកកំពង់ត្រាច ដែលបញ្ចុះខណ្ឌកាត់ឬសីមាដោយឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នផ្ទាល់ ។
មានប្រសាសន៍ សំណេះសំណាល ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន បានពាំនាំសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូលផងដែរ ។
   ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាន ថ្លែងការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជនរួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលនានានិងព្រះវិហារក្នុងទីអារាមវត្តនេះឡើងដែលសមិទ្ធផលទាំងនេះបានរួមចំណែកបម្រើអោយវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនេះដែរឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉នក៏បានលើកឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាពេលបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។
ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានបំពាក់មេដាយជូនសប្បុរសជនដែលមានស្នាដៃក្នុងការចំណាយធនធានគរុភណ្ឌក្នុងវត្តអារាមនេះ  ព្រមទាំងបានប្រគេនថវិកាដល់ព្រះសង្ឃសម្រាប់សីមាឥន្ទកិលចំនួន ២០,០០០,០០០រៀល សីមាទិសទាំង៨ទិសចំនួន ៤,០០០,០០០រៀល តន្ត្រីសម័យនិងល្ខោនបាសាក់ ៣,៥០០ដុល្លា កម្លាំងប្រដាប់អាវុធ ៥១នាក់ ម្នាក់ៗ ២០,០០០រៀល  ក្រុមគ្រូពេទ្យ ០៤នាក់ ម្នាក់ៗ ៥០,០០០រៀល ចំណាយរដ្ឋបាលក្នុងពិធី ៣,៣០០,០០០រៀល តាជី យាយជី ១០០នាក់ ម្នាក់ៗ ខោអាវ សំពត់ កន្សែងពានា និងថវិកា ១០,០០០រៀល  ព្រះសង្ឃគង់នៅព្រះវិហារ ២១អង្គ ក្នុង១អង្គបច្ច័យ៥០,០០០រៀល  ព្រះសង្ឃជយន្តោ ៧អង្គ ក្នុង១អង្គសាដក១ និងបច្ច័យ៥០,០០០រៀល ព្រមទាំងបានកាត់ខ្សែបូ កាត់ឬសីមា និងរាប់បានព្រះសង្ឃ  ១០៨អង្គ ក្នុងមួយអង្គ សាដក១ ឃីត១កញ្ជប់ អមដោយបច្ច័យ ១០,០០០រៀល ចំណាយសរុប៣១,៣៧០,០០០រៀលនិង ៣,៥០០ដុល្លា។
ជួយកសាងក្លោងទ្វារវត្តចំនួន៨០០០ដុល្លា ឯកឧត្តមបណ្តិត ប៉ែន ស៊ីម៉ន ក៏បានប្រគេនស៊ីម៉ង់ ៣០តោនចំនួន៣វត្ត  ផងដែរ។(សឹង រ៉ាត់)