2025-02-04 10:51
23

ភ្នំពេញ-   នៅព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ អាណាព្យាបាលសិស្សសាលាបឋមសិក្សាទួលកី ចំនួន ១៥០នាក់. បានប្រមូលផ្តុំគ្នានៅក្នុងសាលាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ស្នើឲ្យលោកនាយកសាលា បន្ថែមគ្រូបង្រៀនមកវិញ ខណៈ គ្រូបង្រៀន២នាក់បានឈប់ដោយសារគ្មានប្រាក់ឧបត្ថមរយះពេល៣ខែហើយលោកនាយកសាលាមិនទាន់រកគ្រូ បង្រៀនបាន បែរជាយកសិស្សមកបញ្ជ្រៀតគ្នា ក្នុង១បន្ទប់ ដាក់សិស្សរហូតដល់ទៅ ១០០ នាក់ ជាហេតុធ្វើឲ្យអាណាព្យាបាលសិស្សមានការព្រួយបារម្ភ ខ្លាចកូនៗរបស់ពួកគាត់មានបញ្ហា សុខភាពដោយសារតែ ការបញ្រ្ជៀតគ្នារៀនយ៉ាងណែនតាន់តាប់បែបនេះ។

ជាមួយនិងការប្រមូលផ្តុំគ្នារបស់អាព្យាបាលសិស្សសាលាបឋមសិក្សាទួលកីខាងលើនេះ ក៏មានវត្តមាន អាជ្ញាធរមូលដ្ឋាន លោកចៅសង្កាត់ លោកមេប៉ុស្តិ រដ្ឋបាលសង្កាត់ទួលកី និងលោកអភិបាលរងខណ្ឌ កំបូល បានចុះទៅធ្វើការសម្របសម្រួល. ដែលនៅចំពោះមុខ លោកនាយកសាលាក៏បានឯកភាពយល់ ព្រម និងស្នើទៅក្រសួងអប់រំ យុវជននិងកីឡាដើម្បី បន្ថែមគ្រូបង្រៀន តាមសំណូមពរ របស់អាណាព្យា បាលរបស់សិស្សផងដែរ៕