2025-02-20 15:28
49

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់បីនាក់ក្នុងការវាយប្រហារលើផ្ទះមួយកន្លែង នៅក្នុងជំរុំជនភៀសខ្លួន Far'a នៅតំបន់ដែលកាន់កាប់ West Bank ។

ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ៍ថា ការសម្លាប់នេះបានកើតឡើងនៅយប់ថ្ងៃពុធ បន្ទាប់ពីយោធាអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះរបស់ពួកគេនៅជិត Tubas និងបានបើកការបាញ់ប្រហារ។ របាយការណ៍បានបន្ថែមទៀតថា កងកម្លាំងអ៊ីស្រាអែលបានឃាត់ទុកសាកសពទាំងបីនេះមិនឲ្យយកចេញនោះទេ ។

ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា "ក្រុមរថយន្តសង្គ្រោះបានចូលទៅក្នុងផ្ទះបន្ទាប់ពីកងកម្លាំងកាន់កាប់បានដកខ្លួនចេញ ហើយបានរកឃើញបំណែករាងកាយនិងដាននៃឈាមនៅខាងក្នុង" ។  ដោយយោធាអ៊ីស្រាអែលបានអះអាងថា ជនជាតិប៉ាឡេស្ទីនទាំងបីនាក់ដែលត្រូវបានសម្លាប់ ព្រោះ"ចង់បានភេរវករដែលលក់អាវុធសម្រាប់គោលបំណងធ្វើភេរវកម្ម"។  កងកម្លាំងអ៊ីស្រាអែលក៏បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនពីរនាក់គឺ Ahmed Nabil Sobh និង Hakam Muhammad al-Khatib ក្នុងអំឡុងពេលវាយឆ្មក់នៅក្នុងជំរុំក្បែរផ្ទះដែលត្រូវបានឡោមព័ទ្ធ។

ការសម្លាប់នេះបានកើតឡើងនៅពេលដែលយោធាអ៊ីស្រាអែលបន្តការវាយលុកទ្រង់ទ្រាយធំរយៈពេលជាច្រើនសប្តាហ៍របស់ខ្លួនលើតំបន់ជាច្រើននៃភាគខាងជើង West Bank រួមទាំង Jenin និងជំរុំជនភៀសខ្លួន ព្រមទាំង Tulkarem និងជំរុំជនភៀសខ្លួន Nur Shams របស់ខ្លួន ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ ។

កងទ័ពក៏បានដាក់ពង្រាយទាហានរាប់រយនាក់ និងគ្រឿងចក្រឈូសឆាយ រុះរើផ្ទះ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងជំរុំ ដោយកាត់ផ្តាច់ទឹក និងថាមពល។

អ៊ីស្រាអែលបានបើកការបង្រ្កាបរបស់ខ្លួនលើជំរំជនភៀសខ្លួននៅតំបន់ West Bank ក្នុងខែមករា។ ជំរំទាំងនោះប្រែក្លាយជាកន្លែងដ៏ក្តៅគគុក នៃការតស៊ូរបស់ប៉ាឡេស្ទីនជាយូរមកហើយប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល។

បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានរាយការណ៍ឲ្យដឹងថា  ចាប់តាំងពីពេលនោះមក កងទ័ពប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់ និងមនុស្សយ៉ាងហោចណាស់ 40,000 នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ខណៈដែល ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបាន រុះរើនៅទូទាំង West Bank ។ កងកម្លាំងអ៊ីស្រាអែលបានបន្តការវាយឆ្មក់ និងតាមចាប់ខ្លួន នៅកន្លែងផ្សេងទៀតទូទាំងតំបន់ West Bank ។