រយៈពេល៥ថ្ងៃនៃជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ កម្ពុជាមានជនភៀសសឹក ចំនួន ៥ខេត្ត សរុបជិត ១៧ ម៉ឺននាក់ រត់គេចទៅរកទីកន្លែងសុវត្ថិភាព និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លិចបំផ្លាញ * យោធិនពលី របួស និងពិការ ព្រមទាំងប្រជាពលរដ្ឋជាជនភៀសសឹក រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយកញ្ចប់គោលនយោបាលឱ្យបានសមរម្យ និងស្នើឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុពិនិត្យលទ្ធភាពជួយសម្រាលបន្ទុក * បណ្តាអង្គទូតអនុព័ន្ធយោធានៃប្រទេសអាស៊ាន និងប្រទេសមហាអំណាចប្រចាំកម្ពុជា ចំនួន ១៣ ប្រទេស និងអ្នកព័ន្ធបានចុះពិនិត្យជាក់ស្តែតតំបន់មានជម្លោះដោយប្រដាប់អាវុធព្រំដែនកម្ពុជា និងថៃ * បេក្ខភាពអនាគតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ ស្តីបន្ទោសឱ្យថៃ ក្នុងរឿងជម្លោះព្រំដែនជាមួយកម្ពុជា * «កម្ពុជាច្រានចោលនិងដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃមកលើកម្ពុជាអំពីការរំលោភបទឈប់បាញ់» *