
សេអ៊ូល/វ៉ាស៊ីនតោន៖ គណៈប្រតិភូទីក្រុងសេអ៊ូល នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មជុំទីមួយ នៅថ្ងៃទី ២៥ ខែមេសា នេះថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាបង្កើតកញ្ចប់ពាណិជ្ជកម្មមួយ ក្នុងគោលបំណងដកពន្ធថ្មីរបស់សហរដ្ឋអាមេរិក មុនពេលការផ្អាកលើការយកពន្ធទៅវិញទៅមកត្រូវបានដកចេញនៅក្នុងខែកក្កដា ខាងមុខ។ យោងតាម រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយបន្ទាប់ពីនោះថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានកិច្ចប្រជុំ "ជោគជ័យខ្លាំង" កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។
កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្នើសុំការលើកលែងពីពន្ធទៅវិញទៅមក និងទំនិញជាក់លាក់របស់សហរដ្ឋអាមេរិក ហើយថាខ្លួនបានផ្តល់កិច្ចសហប្រតិបត្តិការលើការកសាងនាវា និងថាមពលនិងក្នុងការដោះស្រាយអតុល្យភាពពាណិជ្ជកម្មផងដែរ។ កូរ៉េខាងត្បូងបានបន្ថែមថា "ការពិភាក្សានឹងផ្តោតលើវិស័យសំខាន់ៗចំនួនបួន៖ ពន្ធគយ និងវិធានការមិនមែនពន្ធ សន្តិសុខសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវិនិយោគ និងគោលនយោបាយរូបិយវត្ថុ"។
ថ្វីបើមានសុទិដ្ឋិនិយមពីសហរដ្ឋអាមេរិកក៏ដោយក៏អ្នកជំនាញពាណិជ្ជកម្មរំពឹងថា ភាគីទាំងពីរទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀងមួយមុនការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងក្នុងខែមិថុនា ខាងមុខនេះនោះទេ៕

