
នាឱកាសកាន់បិណ្ឌទី៦ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក៏មានការចូលរួមពី លោក ជា ណារ៉ុន អភិបាលស្រុកអូររាំឪ មន្រី្តរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្រុកអូររាំងឪ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផងដែរ។
នាក្នុងឱកាសនេះ លោកប្រធានក្រុមការងារ បានរាប់បាត្រ បង្សុកូល និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ព្រមទាំងអ្នកដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ។ ពិធីបុណ្យកាន់បិណ្ឌជាប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរយើង ដែលនឹងបន្តរហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ។ នេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នាក្នុងការរួបរួម និងរំលឹកដល់អ្នកដែលបានចាកចេញពីយើងទៅ៕