2025-09-17 11:07
21

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) បានដំណើរការកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦។

តាមលទ្ធផលនៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាលើកចុងក្រោយ សម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៧កញ្ញានេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់កម្មករនយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។ 
គួរជ្រាបថា ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបត្រូវបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា។ 

ក្នុងកិច្ចប្រជុំត្រីភាគីលើកទី៣ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថា «តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជកបានឯកភាពគ្នាជាឯកច្ឆន្ទមិនលើក សំណើតួលេខណាមួយ ក្រោមមូលហេតុស្ថានភាពនៃផលប៉ះពាល់មួយចំនួនដែលអាចកើតមានឡើងដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ»៕