2025-12-05 08:30
17

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់ដំបូន្មានចំពោះការសម្តែងថ្មីៗរបស់ថៃថា “ក្រុមសម្តែងបានបង្ហាញការសម្តែងបានល្អ ទោះបីជាមានកង្វះបច្ចេកទេសខ្លះៗ”។ សម្តេចតេជោ បានណែនាំថា អ្នកដឹកនាំរឿងគួរតែរៀបចំសេនារីយ៉ូឲ្យបានល្អ ជ្រើសតួសម្តែងដែលមានសមត្ថភាព និងបង្រៀនកាយវិការ ដើម្បីអាចបង្ហាញរបៀបដាក់មីនបានត្រឹមត្រូវ។

ពិសេស សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យថៃ រកអ្នកថតដែលចេះថតពីរបៀបធ្វើចោរលួចដាក់មីន ដើម្បីបង្កើនភាពជឿជាក់ និងការយល់ដឹងពីការសម្តែង។ ការផ្ដល់ដំបូន្មាននេះ មានរបាយការណ៍យោធភូមិភាគទី២ ថៃ ដែលបានចេញផ្សាយលើបណ្តាញសង្គមដោយ The Nation ក្នុងការចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថា “កម្ពុជា បានដាក់មីននៅតំបន់ព្រំដែន កម្ពុជា-ថៃ”។

សូមបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា “សំដែងបានល្អតែខ្វះបច្ចេកទេស។ 

ថ្ងៃក្រោយសូមអ្នកដឹកនាំរឿងរៀបចំសេនារីយ៉ូឲ្យបានល្អ រើសតួសំដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីនទើបគេជឿ”៕