ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា «ទ្រង់ប្រឈួន» ពុំអាចបំពេញព្រះរាជកិច្ចបានជាបណ្ដោះអាសន្ន។
យោងតាមមាត្រា ១១ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានប្រោសព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជួយទទួលភារកិច្ចក្នុងព្រះបរមនាមជាប្រមុខរដ្ឋ។
ក្នុងនាមនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួយស្វាគមន៍ លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងក្នុងព្រះបរមរាជវាំង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រសួងព្រះបរមរាជវាំង បានសូមឱ្យថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបតាមសេចក្តីជូនដំណឹងនេះ៕






