2026-02-14 15:20
16

Ahmed bin Sulayem ដែលជាមហាសេដ្ឋីឈានមុខគេ មានអំណាចនៅក្នុង UAE និងមានឥទ្ធិពលបំផុតរបស់ឌូបៃ បានបាត់បង់តំណែងជាអ្នកដឹកនាំរបស់គាត់នៅក្រុមហ៊ុន DP World បន្ទាប់ពីបែកធ្លាយអ៊ីម៉ែលជាមួយមហាសេដ្ឋីផ្លូវភេទ Epstein បានចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ 

តាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃ របស់រដ្ឋាភិបាលអារ៉ាប់រួមបានប្រកាសកាលពីថ្ងៃទី១៣ ខែកុម្ភៈថា DP World ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ពិភពលោក ត្រូវបានផ្លាស់ប្ដូរប្រធានក្រុមហ៊ុនថ្មីហើយ ពោលគឺ លោក Ahmed bin Sulayem ដែលធ្លាប់កាន់កាប់ក្រុមហ៊ុននេះអស់រយៈពេលជាង ៤ទសវត្សរ៍ ត្រូវដកចេញពីតំណែង។ 

ប្រឈមមុខនឹងសម្ពាធ រួមទាំងអស់តំណែងទាំងស្រុង ជុំវិញការបែកធ្លាយអ៊ីមែលជាមួយមហាសេដ្ឋីផ្លូវភេទ Epstein ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា កាលពីក្នុងឆ្នាំ២០១៥ មហាសេដ្ឋី Sulayem បានផ្ញើសារទៅ លោក Epstein ដោយនិយាយឆ្លើយឆ្លងគ្នាពាក់ព័ន្ធពីផ្លូវភេទលើស្រ្តីម្នាក់ទាំងគ្មានការអៀនខ្មាស់។ 

យ៉ាងណាមិញ បន្ទាប់ពីការចេញផ្សាយអ៊ីមែលនេះ ដៃគូអន្តរជាតិធំៗជាងគេចំនួនពីររបស់ DP World គឺមូលនិធិសោធននិវត្តន៍ La Caisse របស់ប្រទេសកាណាដា និងក្រុមវិនិយោគអន្តរជាតិអង់គ្លេស (BII) បានប្រកាសថាពួកគេកំពុងផ្អាកកិច្ចសន្យានាពេលអនាគតជាមួយក្រុមហ៊ុនខាងលើនេះ៕
អត្ថបទដោយ៖ ម៉េង ធីដា