លោកបានបន្ថែមទៀតថា អភិសន្តិបណ្ឌិត ស សុខា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្តែងការចូលរួមរំលែកទុក្ខជាមួយគ្រួសារ និងបួងសួងឱ្យលោកវរសេនីយ៍ទោ ឆាប់ជាសះស្បើយពីរបួស និងឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ។
«ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកស្នងការនគរបាលខេត្ត ធ្វើការស្រាវជ្រាវ ចាប់ខ្លួនក្រុមជនបង្ក និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកអនុវត្តនីតិវិធីច្បាប់ដោយគ្មានការលើកលែង»។ នេះបើតាមការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ ខណៈជនពាក់ព័ន្ធមួយចំនួនត្រូវបានឃាត់ខ្លួនរួចហើយ និងនឹងត្រូវបញ្ជូនទៅតុលាការតាមនីតិវិធី។
ជារួមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បង្ហាញការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពមន្ត្រីអនុវត្តច្បាប់ និងប្តេជ្ញាចិត្តដាក់ឲ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះក្រុមជនបង្កដោយគ្មានការលើកលេងឡើយ៕

_1777135625.jpg)





