2023-08-08 02:08
337

ព្រៃវែង៖ បុរសវ័យ ៧៣ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជៀច ខេត្ដព្រៃវែង ដែលបានអះអាងថា អតីតយុទ្ធជនពលីពិកា កាលពីសម័យសង្គ្រាមបានធ្វើការស្នើរសុំគោលរបរដែលរាជរដ្ឋាភិបាលឧប្ថម្ភ ខណៈរូបគាត់មិនដែលទទួលបានអ្វីទាល់តែសោះតាំងដើមរហូតដល់បច្ចុប្បន្ននេះ។ 

 បុរសវ័យចំណាស់ឈ្មោះ ពៅ ពឿន អាយុ ៧៣ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជៀច ខេត្ដព្រៃវែង នៅអំឡុងឆ្នាំ១៩៧១ បានឮការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ដោយព្រះអង្គប្រកាសឲ្យកូនចៅជាប្រជានុរាស្ត្រចូលព្រៃម៉ាកគី ដើម្បីវារំដោះប្រទេសជាតិពីរបរ លន់ ណុល មកវិញ។ បុរសរូបនេះ បានបន្តទៀតថា នៅឆ្នាំ១៩៧៣ មេបញ្ជាការបានបញ្ជូនកម្លាំងប្រមាណ ៣០០នាក់ ឲ្យទៅប្រចាំការនៅសមរភូមិខេត្តព្រៃវែង លុះឆ្នាំ១៩៧៥ អង្គភាពបានប្រជុំសម្រេចបញ្ជូនទ័ពទៅវាយក្នុងសមរភូមិស្វាយសុខោ ប៉ុន្តែគាត់ត្រាវមេបញ្ជាការចាត់តាំងឲ្យទៅប្រចាំខ្សែទ្រាមខាងត្បូងបន្ទាយស្វាយសុខោ ក៏មានការផ្ទុះអាវុធដាក់គ្នាជាមួយយោធា លន់ ណុល ក៏ត្រូវរបួស ត្រូវបានអង្គភាពបញ្ជូនទៅព្យាបាយនៅមន្ទីរពេទ្យជាបន្តបន្ទាប់រហូតឆ្នាំ១៩៧៧ ទើបមុខរបួសបានធូស្រាលវិលត្រឡប់ទៅអង្គភាពវិញ។ 

 បុរសឈ្មោះ ពៅ ពឿន ដែលអះអាងថា ជាអតីតយុទ្ធជន បានបញ្ជាក់ថា តាំងត្រូវរបួសមកដល់បច្ចុប្បន្ននេះគាត់នៅពុំទាន់ដែលបានទទួលប្រាក់គោលនយោបាយជនពិការម្ដងណាទេ។ កន្លងមកលោកធ្លាប់បានសុំទៅខាងសង្គមកិច្ចស្រុក ខេត្ដដែរ ប៉ុន្តែក្រសួងលោកឆ្លើយថាធ្វើមិនកើត។ 

 បុរសពិកាជើង ពៅ ពឿន បាទសុំស្នើរទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រានី ហ៊ុនសែន មេត្តាជួយអត្តរាគន៍ដើម្បីឲ្យគាត់បាទបានទទួលរបបគោលនយោបាយជនពិការគ្រាន់ និងចិញ្ចឹមជីវិតទំរាំដល់ថ្ងៃស្លាប់។ បុរសរូបនេះ បានបន្ថែមថា កន្លងមកគាត់ធ្លាប់ស្នើសុំតាមរយៈក្រុមការងារចុះពង្រឹងមូលដ្ឋានដែរ ដោយគាត់សន្យាថានឹងជួយ ប៉ុន្តែមួយលើកជាពីរលើកស្ងាត់គ្មានដំណឹងទាល់តែសោះ។ 

 ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងមិនសុំការបកស្រាយបន្ថែមពីសំណាក់ស្ថាប័នជំនាញអតីតយុទ្ធជនបាននោះទេ៕