2023-08-13 09:08
211

 

ព្រះសីហនុ៖ ក្រុមជនជាតិជិះរថយន្ត ០២ទៅ០៣ គ្រឿង បើកដេកបាញ់គ្នាទាំងព្រឹកព្រលឹម នៅក្រុងព្រះសីហនុ ភ្លាមៗក្រោយមានការផ្ទុះអាវុធកម្លាំងសមត្ថកិច្ចចុះអន្តរាគម ឃាត់ខ្លួនបានជនជាតិចិនម្នាក់ រួមនឹងអាវុធខ្លី ០១ដើម។

ហេតុការណ៍ផ្ទះអាវុធ ០១គ្រាប់ ទាំងព្រឹកព្រលឹមអុលនេះ បានកើតឡើងនៅវេលាម៉ោងជាង ៦ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ម្តុំរង្វង់មូលតោ២ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ឃាតខ្លួនជនជាតិចិនជាជនសង្ស័យម្នាក់ និងអាវុធខ្លីក្នុងដៃ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ០២ទៅ០៣គ្រឿង បើកប្រដេញគ្នាបន្ទាប់មកមានការផ្ទុះអាវុធ ០១គ្រាប់ នៅម្តុំរង្វង់មូលតោរពី និងមានលឺសម្លេងគេស្រែកថា «ចោរៗ»  ក្រោយពីទទួលបានព័ត៌មាននោះភ្លាមៗឃើញថា សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ និងតាមចាប់ខ្លួនជនសង្ស័យជាជនជាតិចិន និង អាវុធខ្លីមួយដើម នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមប្រម៉ាញ់មុខសញ្ញាសង្ស័យបន្តទៀត និងស្រាវជ្រាវរកមូលហេតុនៃការផ្ទុះអាវុធនេះឡើង៕