2023-08-18 12:08
221

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងភ្នក់ភ្លើងដោយសារផ្ទុះធុងហ្គាំស់ បង្កទៅជាគ្រោះអគ្គិភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែង នៅវេលាម៉ោង ១០និង០៨នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចផ្ទះលេច១៦៣៥ ផ្លូវប៉េតុង ស្ថិតក្នុងបុរី ហាយលែន ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះអគ្គិភ័យខាងលើ មានឈ្មោះ GUAN PENGZHI ភេទប្រុស អាយុ ៤១ឆ្នាំ ជាជនជាតិចិន ស្នាក់នៅផ្ទះកើតហេតុខាងលើ។ 

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប៉ុន្តែមិនបានបាញ់ទឹក ដោយសារម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា។ 

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានបើកហ្គាស់ចំអិនចំណីអាហារ ប៉ុន្តែសង្ស័យធ្លាបទុហោធុងហ្គាសបណ្តាលឱ្យផ្ទុះបង្កជាអគ្គិភ័យស្លាប់ជនជាតិចិនម្នាក់។ ភ្លាមៗនោះម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ បានអត្តរាគន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ទាន់ពេលវេលាមុនពេលរថយន្តសង្គ្រោះអគ្គិភ័យរបស់អធិការដ្ឋានខណ្ឌសែនសុខមកដល់។

បច្ចុប្បន្ន សពជនរងគ្រោះសមត្ថកិច្ចតម្កល់ទុក និងរៀបចំពេញសំណុំឯកសារ ដើម្បីប្រគល់ឱ្យក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕