2023-08-19 02:08
331

ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តឱ្យដឹងថា  កាលពីថ្ងៃសុក្រ២ កើត ខែស្រាពណ៌ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើការចុះ ស្រាវជ្រាវ ស៊ើបអង្កេតករណីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅបន្ទប់ជួល ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយរហូតមកដល់វេលាម៉ោង១២និង៥៤នាទីថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញបានកំណត់មុខសញ្ញានិង ឈានដល់ការបង្ក្រាបជាក់ស្តែងតែម្តង។

សមត្តកិច្ចជំនាញបានបន្តថា ប្រតិបត្តិការនេះសម្រេចបានលទ្ធផលដូចខាងក្រោម:
ទី១- នាំខ្លួនជនសង្ស័យមានឈ្មោះ មឿត   រដ្ឋថី ហៅ កី ភេទប្រុស អាយុ២១ឆ្នាំបច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក(ICE) មេតំហ្វេតាមីនចំនួន០២កញ្ចប់(ធំ ចំនួន ០១ និងតូចចំនួន០១កញ្ចប់) 
២-ទូរសព្ទ័ដៃ ០១ គ្រឿង
៣- ប្រដាប់ប្រើប្រាស់សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមជាមួយសម្ភារវត្ថុតាងត្រូវបាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕