2023-08-19 05:08
304

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អុីវ រឹទ្ធ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើអត្តឃាត់បាញ់សម្លាប់ខ្លួនក្នុងបន្ទប់ដេក ដោយសារមានវិបត្តិក្នុងក្រុមគ្រួសារធ្ងន់ធ្ងរ។ 

 ករណីអត្តឃាតខាងលើ កើតឡើងនៅវេលាមោ៉ង ១២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុច បន្ទុប់ឡៅតឿផ្ទះលេខ២៩ ផ្លូវម្លិះ បុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

 ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អុីវ រឹទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធានដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ 

 តាមសមត្ថកិច្ចបានបញ្ជាក់ថា ចំពោញមូលហេតុដែលឈានដល់ការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនព្រោះមានវិបត្តិក្នុងគ្រួសារ។

 បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕